
ភ្នំពេញ (កាសែត Cambodia Herald) — អង្ករផ្កាម្លិះរបស់កម្ពុជា បានជាប់ចំណាត់ថ្នាក់ជាអង្ករដែលល្អជាងគេបំផុតក្នុងពិភពលោកប្រចាំឆ្នាំ ២០១៣ នៅក្នុងការសន្និបាតពាណិជ្ជកម្មអង្ករពិភពលោកក្នុងទីក្រុងហុងកុងកាលពីថ្ងៃទី២១វិច្ឆកាឆ្នាំ២០១៣កន្លងទៅថ្មីៗនេះ។លោក Heang Kimsour នាយកគ្រប់គ្រងក្រុមហ៊ុន នាំចេញនាំចូល Eang Heang Import Export Co. Ltd បានមានប្រសាសន៍ថា ការប្រកួតបានបញ្ចប់នៅថ្ងៃព្រហស្បតិ៍ទី២១វិច្ឆកាឆ្នាំ២០១៣ ដោយជ័យលាភីបានទៅលើអង្ករផ្កាម្លិះរបស់កម្ពុជា ដែលជាប់ចំណាត់ថ្នាក់ជាអង្ករដែលល្អជាងគេបំផុតក្នុងពិភពលោកប្រចាំឆ្នាំ ២០១៣។
អ្នកតំណាងពីប្រទេសកម្ពុជាបាននាំយកអង្ករ ៦ប្រភេទទៅចូលរួមក្នុងការប្រកួតប្រជែងនេះ។
នេះជាលើកទី២ហើយដែលអង្ករកម្ពុជាបានទទួលចំណាត់ថ្នាក់ជាអង្ករល្អបំផុតក្នុងពិភពលោក៕

No comments: