Slider[Style1]

Style2

Style3[OneLeft]

Style3[OneRight]

Style4

Style5[ImagesOnly]

Style6

អង្ករផ្កាម្លិះ​របស់​កម្ពុជា​បាន​ជាប់​ចំណាត់​ថ្នាក់​ជា​អង្ករដែល​ល្អជាង​គេ​បំផុតក្នុង​ពិភពលោកប្រចាំ​ឆ្នាំ ២០១៣

ភ្នំពេញ (កាសែត Cambodia Herald) — អង្ករផ្កាម្លិះ​របស់​កម្ពុជា បាន​ជាប់​ចំណាត់​ថ្នាក់​ជា​អង្ករដែល​ល្អជាង​គេ​បំផុតក្នុង​ពិភពលោកប្រចាំ​ឆ្នាំ ២០១៣ នៅក្នុង​ការ​សន្និបាត​ពាណិជ្ជកម្មអង្ករ​ពិភពលោកក្នុង​ទីក្រុងហុងកុង​កាល​ពី​ថ្ងៃ​ទី​២១​វិច្ឆកាឆ្នាំ​២០១៣​កន្លងទៅថ្មីៗនេះ។​លោក Heang Kimsour នាយក​គ្រប់គ្រងក្រុមហ៊ុន  នាំចេញ​នាំ​ចូល Eang Heang Import Export Co. Ltd បាន​មាន​ប្រសាសន៍​ថា ការ​ប្រកួត​បាន​បញ្ចប់​នៅ​ថ្ងៃព្រហស្បតិ៍​ទី​២១​វិច្ឆកាឆ្នាំ​២០១៣ ដោយ​ជ័យលាភី​បាន​ទៅលើ​អង្ករផ្កាម្លិះរបស់​កម្ពុជា ​ដែលជាប់​ចំណាត់​ថ្នាក់​ជា​អង្ករដែល​ល្អជាង​គេ​បំផុតក្នុង​ពិភពលោកប្រចាំ​ឆ្នាំ ២០១៣។ អ្នក​តំណាង​ពីប្រទេសកម្ពុជា​បាន​នាំ​យក​អង្ករ​ ៦​ប្រភេទ​ទៅ​ចូល​រួម​ក្នុងការប្រកួត​ប្រជែងនេះ។ នេះ​ជា​លើក​ទី​២​ហើយ​ដែល​អង្ករ​កម្ពុជាបាន​ទទួល​ចំណាត់​ថ្នាក់ជា​អង្ករល្អបំផុត​ក្នុង​ពិភពលោក៕ ...

read more →